ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ អំពាវនាវឲ្យរុស្ស៊ី កាត់បន្ថយភាពតានតឹង ជាមួយអ៊ុយក្រែន

បរទេស៖ អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធា ណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសរុស្ស៊ី ឲ្យកាត់បន្ថយភាពតានតឹង ជាមួយប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមាន ដល់ទីក្រុងមូស្គូ មិនឲ្យបង្កហេតុ ឬក៏ទង្វើឈ្លានពានណាមួយបន្ថែមទៀត។

នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីស្នាក់ការកណ្ដាលរបស់ណាតូ ក្នុងទីក្រុងព្រួចសែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ថា អង្គការណាតូ កំពុងតែធ្វើការឃ្លាំមើល ការប្រមូលផ្តុំកងកម្លាំងរុស្ស៊ីដ៏ធំ និងខុសត្រូវប្រក្រតី នៅជិតព្រំដែន របស់ប្រទេសអ៊ុយក្រែន។

ដោយអំពាវនាវឲ្យរុស្ស៊ី មានតម្លាភាពស្តីពីសកម្មភាព យោធារបស់ខ្លួននោះ លោក Stoltenberg បានមានប្រសាសន៍ដូច្នេះថា “ណាតូឈរនៅជាមួយអ៊ុយក្រែន។
យើងមិនហើយក៏នឹងមិនទទួលស្គាល់ ការយកតំបន់គ្រីមាដាក់ចូលជាឧបសម្ព័ន្ធខ្លួន ដោយខុសច្បាប់របស់រុស្ស៊ីនោះឡើយ។ សម្ពន្ធមិត្តណាតូទាំងអស់ មានការរួបរួមសាមគ្គីគ្នា ក្នុងការថ្កោលទោស ចំពោះឥរិយាបថរបស់រុស្ស៊ី”។

គួរបញ្ជាក់ថា ចំណែករដ្ឋបាលលោក បៃដិន ក៏កំពុងធ្វើការឃ្លាំមើល ការប្រមូលផ្តុំកម្លាំងរុស្ស៊ី នៅជិតព្រំដែន ជាប់ប្រទេសអ៊ុយក្រែនផងដែរ ហើយនេះត្រូវរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា ជារំឭកដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើតំបន់គ្រីមា កាលពីឆ្នាំ២០១៤៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top