វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជីនពីង បាននិយាយអំពីការអនុវត្តរបស់ចិននៅក្នុងទីបេ ហុងកុង និងស៊ីនជាំង ក្នុងចំណោមតំបន់ផ្សេងទៀតនៃការកកិត បន្ទាប់ពីអ្នកទាំងពីរបានពិភាក្សាគ្នាជាង ៣ម៉ោងនៅថ្ងៃអង្គារនេះ ។
សេតវិមានបានឲ្យដឹងថា “ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តរបស់ PRC នៅក្នុងតំបន់ស៊ីនជាំង, ទីបេ និងហុងកុងក៏ដូចជាសិទ្ធិមនុស្សកាន់តែទូលំទូលាយ” ។
សេតវិមានបានឲ្យដឹងថា គាត់ក៏បានប្រាប់លោក ស៊ី ថាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ “ចិនតែមួយ” ដែលទាក់ទងនឹងតៃវ៉ាន់ ហើយអ្នកទាំងពីរបានសន្យាថានឹងធ្វើការជាមួយគ្នាលើបញ្ហាថាមពល និងអាកាសធាតុ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថា ផ្ទុយទៅវិញ លោក ស៊ី បានប្រាប់លោក បៃសិន ថាប្រទេសរបស់លោក នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង “គាំទ្រឯករាជ្យភាពតៃវ៉ាន់” ឆ្លងកាត់ “បន្ទាត់ក្រហម” ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកបានព្រមានលោក បៃសិន ថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់នឹង “ដូចជាការលេងជាមួយភ្លើង” ។
លោក ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ ដោយបន្ថែមថា “អាជ្ញាធរតៃវ៉ាន់ បានព្យាយាមម្តងហើយម្តងទៀត ដើម្បី ‘ពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីឯករាជ្យ គ្រោះថ្នាក់ ហើយដូចជាលេងភ្លើង ហើយអ្នកដែលលេងភ្លើងនឹងត្រូវឆេះ”។
គួរបញ្ជាក់ថា ចិនទាមទារតៃវ៉ាន់គ្រប់គ្រងខ្លួនឯងជារបស់ខ្លួន។ ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ដោយកម្លាំងប្រសិនបើចាំបាច់៕ ដោយ ឈូក បូរ៉ា