ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថាប៉ូលិសហុងកុងបានជម្លៀស មនុស្សចំនួន៣២នាក់ ចេញពីតុលាការក្រុងមួយកាលពីថ្ងៃអង្គារ ហើយបានដាក់ពង្រាយ អ្នកជំនាញការកម្ចាត់ជាតិផ្ទុះ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ស្រោមសំបុត្រគួរឱ្យសង្ស័យ ដែលផ្ញើទៅកាន់ចៅក្រមត្រូវបានបញ្ជូនទៅតុលាការ២ផ្សេងគ្នា។
ប៉ូលិសបានឲ្យដឹងថា ពួកគេបានឆ្លើយតបទៅនឹងរបាយការណ៍ ពីបុគ្គលិកនៅតុលាការ West Kowloon ដែលជាកន្លែងជម្លៀសចេញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។
រដ្ឋាភិបាលក្រុងបានឲ្យដឹងថា ខ្លួនបានមើលងាយ ការបំភិតបំភ័យចៅក្រម ។
ចៅក្រមហុងកុង បានប្រឈមមុខនឹងការរិះគន់ ទាំងអ្នកគាំទ្រទីក្រុងប៉េកាំង និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុង ដែលបែកបាក់គ្នាយ៉ាងខ្លាំង បន្ទាប់ពីមានចលាចលប្រឆាំង រដ្ឋាភិបាលអូសបន្លាយ ក្នុងឆ្នាំ២០១៩ ៕
ដោយ៖ ម៉ៅ បុប្ផាមករា