រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តការក្លែងបន្លំការបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ ដែលជាការចោទប្រកាន់ចុងក្រោយបង្អស់ក្នុងការរារាំងការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ចាប់តាំងពីគណបក្សលោកស្រីបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះ ។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការបង្ក្រាបយ៉ាងសាហាវទៅលើអ្នកប្រឆាំងផងដែរ ។
ចាប់តាំងពីមានការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទនាំចូលឧបករណ៍ Walkie Talkies ដោយខុសច្បាប់ ការបះបោរ និងអំពើពុករលួយ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍ ប្រសិនបើត្រូវបានកាត់ទោស ។
សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា ពេលនេះលោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានចោទប្រកាន់ពីបទ “ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពគ្មានច្បាប់” ក្នុងអំឡុងពេលបោះឆ្នោត។
របាយការណ៍បានបន្ថែមថា មន្ត្រី១០នាក់ផ្សេងទៀត រួមទាំងអតីតប្រធានាធិបតី Win Myint និងអតីតប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នានេះ។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានឃើញការកើនឡើងនៃការគាំទ្ររបស់ខ្លួននៅក្នុងការបោះឆ្នោតឆ្នាំ២០២០ បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៥ ដែលធ្វើឲ្យគណបក្សដែលចូលបក្សសម្ព័ន្ធយោធា។
ប៉ុន្តែរបបយោធាបានលើកឡើងពីការក្លែងបន្លំអំឡុងពេលបោះឆ្នោតថា ជាហេតុផលរបស់ខ្លួនសម្រាប់ការដណ្តើមអំណាច និងបញ្ចប់ការជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ ម៉ៅ បុប្ផាមករា