ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំងម៉ាស៊ីន១ ចំនួន ៨គ្រឿង ពីសហរដ្ឋអាមេរិក

បរទេស៖ កងទ័ពអាកាសថៃ បានកំពុងទិញយន្តហោះ បន្ថែមទៀត ដោយក្រុមហ៊ុនម៉ៅការនៃការពារជាតិអាមេរិក Textron Aviation Defence LLC បាននិយាយថា ខ្លួនបានលក់យន្តហោះ ប្រភេទ Beechcraft AT-6 Wolverine ចំនួន ៨គ្រឿងទៅឱ្យកងទ័ពអាកាសថៃ សម្រាប់ប្រព័ន្ធរួមបញ្ចូលគ្នាមួយ ដើម្បីគាំទ្រដល់ប្រតិបត្តិការវាយប្រហារ 41st Wing light នៅមូលដ្ឋានទ័ពអាកាស Chiang Mai ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ១៤៣លានដុល្លារអាមេរិក ត្រូវបានប្រកាសទៅកាន់ទីផ្សារភាគហ៊ុន Nasdaq កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា។

ប្រទេសថៃ គឺជាអ្នកទិញបរទេសដំបូងគេនូវយន្តហោះចម្បាំងធុនស្រាល ប្រើម៉ាស៊ីនតែមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top