បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Zhao Lijian នៅថ្ងៃពុធនេះបានថ្លែងថាអាមេរិកនិងចិន នឹងចាប់ផ្តើមលុបចោល នូវការរឹតត្បិតនៃដំណើរការ ធ្វើការរបស់ក្រុមអ្នកកាសែត នៃប្រទេសរៀងខ្លួន។
លោក Zhao បានបន្តដែរថាថ្មីៗនេះ អាមេរិកនិងចិន បានឈានទៅដល់ការយល់ព្រមគ្នា លើកិច្ចការងារចំនួន៣រួមគ្នាយោងទៅ តាមគោលការណ៍គោរពគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសទៅលើវិស័យសារព័ត៌មាន។
ក្នុងន័យនេះចិននិងអាមេរិក នឹងធ្វើការផ្តល់សិទ្ធឡើងវិញ ឲ្យទៅកាន់ក្រុមអ្នកកាសែតរៀងខ្លួន ក្នុងការធ្វើការងារដោយសេរីក្នុងប្រទេសទាំងពីរ ជាមួយនឹងលក្ខខណ្ឌតែមួយគត់គឺគោលការណ៍ បញ្ចប់ការរាតត្បាតកូវីដ និងគោលការណ៍ច្បាប់ នៃអគ្គកុងស៊ុលប៉ុណ្ណោះ។
លោកអ្នកនាំពាក្យក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ក្នុងការបន្តធ្វើការ ព្រមទាំងក្នុងការរស់នៅ ក្នុងប្រទេសទាំងសងខាងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី