បរទេស៖ មន្រ្តីទូតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានព្រមានថា ក្រុមភេរវកររដ្ឋឥស្លាមកំពុងសម្រុកទៅមុខទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយបង្កើតតំបន់កាន់កាប់ខ្លួនឯង “ស្ទើរតែទាំងអស់” នៅក្នុងខេត្តរបស់ខ្លួន ខណៈដែលការកើនឡើងនៃការវាយប្រហារច្រើនជាង 5 ដងកាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តំណាងពិសេសរបស់ស្ថាប័នសម្រាប់អាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons បាននិយាយអំពីក្រុមរដ្ឋឥស្លាមដ៏សំខាន់ (IS ដែលពីមុនជា ISIS) បានរីកដុះដាលពេញប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ដោយអះអាងថា ឥឡូវនេះក្រុមជីហាដបានពង្រីកទូទាំងប្រទេស។
លោកស្រី Lyons បាននិយាយដោយសំដៅទៅលើក្រុម ‘Khorasan’ ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានថា “នៅពេលដែលកំណត់ទៅខេត្តមួយចំនួន និងរដ្ឋធានី ឥឡូវនេះ ISKP ហាក់ដូចជាមានវត្តមាននៅក្នុងខេត្តស្ទើរតែទាំងអស់ ហើយកាន់តែសកម្ម” ។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២១ ក្រុម IS បានធ្វើការវាយប្រហារចំនួន ៣៣៤ លើកដែលកើនឡើងត្រឹមតែ ៦០ លើកកាលពីឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា