ព័ត៌មានអន្តរជាតិ

អាមេរិក កំណត់ថា ប្រទេសកូរ៉េខាងជើង គឺជារដ្ឋដែលរំលោភបំពាន សេរីភាពសាសនា

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើងថា ជារដ្ឋដែលរំលោភសេរីភាពសាសនា។

កូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលត្រូវបានគេចាត់ទុកថាជា “ប្រទេសដែលនាំឱ្យមាន ការព្រួយបារម្ភជាពិសេស”។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Antony Blinken នៅក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំកំពុងកំណត់ប្រទេសភូមា សាធារណៈរដ្ឋប្រជាមានិតចិន ប្រទេសអេរីទ្រា អ៊ីរ៉ង់ កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៊ី អារ៉ាប៊ីសាអូឌីត តាជីគីស្ថាន និងតូកមេនីស្ថាន ជាប្រទេសដែលមានការព្រួយបារម្ភ ជាពិសេសចំពោះការពាក់ព័ន្ធ ឬ “ការរំលោភបំពានជាប្រព័ន្ធ ដែលកំពុងបន្ត និងធ្ងន់ធ្ងរនៃការរំលោភទៅលើសេរីភាពសាសនា»។

ប្រទេសកូរ៉េខាងជើង តំណាងឱ្យ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង ជាប់លេខទី២០ ជាច្រើនឆ្នាំជាប់គ្នាមកហើយ ដែលត្រូវបានចាត់ទុកថាជារដ្ឋរំលោភលើសេរីភាពសាសនា៕ ប្រែសម្រួលៈ ណៃ តុលា

To Top