បរទេស៖ ឧត្តមសេនីយជាន់ខ្ពស់ទីពីរ របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារថា ការសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង របស់ប្រទេសចិននៅរដូវក្តៅ “បានទៅជុំវិញពិភពលោក” ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មី ស្តីពីការសាកល្បងនេះ និងព្រមានថា ចិនប្រហែលជាថ្ងៃណាមួយអាចធ្វើការវាយប្រហារ នុយក្លេអ៊ែរ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន abc17News ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ John Hyten ដែលជាអនុប្រធាន នៃអគ្គសេនាធិការចម្រុះ ដែលជិតផុតអាណត្តិបានប្រាប់ CBS News ថា «ពួកគេ (ប្រទេសចិន) បានបាញ់បង្ហោះមីស៊ីល រយៈចម្ងាយឆ្ងាយ។ មីស៊ីលបានធ្វើដំណើរជុំវិញពិភពលោក ដោយបានទម្លាក់យានជំនិះ ដែលមានល្បឿនលឿនជាងសំឡេង ដែលហោះត្រឡប់ទៅកាន់ប្រទេសចិនវិញ ដែលវាបានជះឥទ្ធិពល ដល់គោលដៅនៅក្នុងប្រទេសចិន»។
នៅពេលសួរថា តើមីស៊ីលបានបាញ់ចំគោលដៅ ឬអត់? លោក Hyten បាននិយាយថា «ស្ទើរតែចំគោលដៅហើយ»។ លោក Hyten ដែលពីមុនបានហៅល្បឿន ដែលយោធារបស់ចិន កំពុងអភិវឌ្ឍសមត្ថភាព “គួរឱ្យភ្ញាក់ផ្អើល” បានព្រមានថា នៅថ្ងៃណាមួយពួកគេអាចមានសមត្ថភាព វាយប្រហារនុយក្លេអ៊ែរដ៏គួរឱ្យភ្ញាក់ផ្អើល លើសហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
