ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Felix Plasencia បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីនៃប្រទេសអាមេរិកខាងត្បូងរយៈពេលមួយឆ្នាំទៀត។
លោក Plasencia បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីនេះមកលើប្រជាជនរបស់យើង ហើយយើងចាត់ទុកការបន្តឡើងវិញដ៏ឃោរឃៅនេះថាជាទង្វើនៃអរិភាព” ។
យោងតាមលោក Plasencia ការផ្លាស់ប្តូរនេះគឺមានគោលបំណងធ្វើឱ្យខូចដល់គណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចក្នុងការឈានទៅការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋាននៅថ្ងៃទី២១ ខែវិច្ឆិកា។
លោកបន្ដថា ទណ្ឌកម្មនេះផ្តោតលើមន្ត្រីវេណេស៊ុយអេឡាចំនួន ៥៥នាក់ រួមទាំងអនុប្រធានាធិបតីបច្ចុប្បន្នលោក Delcy Rodriguez មេដឹកនាំយោធា និងសមាជិកសភាជាច្រើនរូបទៀត៕
ដោយ ឈូក បូរ៉ា