ព័ត៌មានអន្តរជាតិ

លោក Putin ថាលោកខាងលិច កំពុងនាំយករុស្សី ទៅចូលបន្ទាត់ក្រហម

បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងសេចក្តីថ្លែងការណ៍ដ៏យូរមួយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិស្តីពីបញ្ហាគោលនយោបាយបរទេសបានលើកឡើងថាបណ្តាប្រទេសនៅលោកខាងលិចកំពុងរុញច្រានឲ្យ រុស្សីចូលទៅក្នុងបន្ទាត់ភាពក្រហមហើយព្រមទាំងចោទប្រកាន់ថាណាតូក៏កំពុងបំផ្លាញនូវយន្តការទាំងឡាយសម្រាប់កិច្ចសន្ទនាគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូផងដែរ។

លោក Putin ក៏បានថ្លែងទៀតថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្សីគឺមិនមែនជារឿងគួរឲ្យពេញចិត្តនិងសប្បាយរីករាយនោះទេប៉ុន្តែទោះបីជាយ៉ាងណាលោកបង្ហាញពីជំហថារុស្សីនៅតែបើកចំហ
ចំពោះកិច្ចសន្ទនាទាំងឡាយជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដដែល។

កន្លងមកកាលពីខែកញ្ញាវិមានក្រមឡាំងធ្លាប់បាននិយាយហើយថាទាំងណាតូនិងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកគឺបានឈានជំហានមួយដែលផុតទៅនឹងឈានទៅដល់បន្ទាត់ក្រហមជាមួយនឹងរុស្សី
ប្រសិនបើពួកគេនៅតែបន្តបង្កើនចំនួនយោធានៅតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។

លោក Putin ក៏បានលើកឡើងដែរថារុស្សីត្រូវការការធានាដែលមានលក្ខខណ្ឌរយៈពេលដ៏វែងមួយពីប្រទេសលោកខាងលិចទោះបីជាលោកក៏បានបញ្ជាក់ថាវាគឺជារឿងដ៏លំបាកមួយក្តីដើម្បីអាចទទួលបាននូវ
ស្ថានភាពដែលចង់បាននោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top