ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ចុះហត្ថលេខាលើក្រឹត្យស្តីពីការផ្តល់ គ្រឿងឥស្សរិយយស មិត្តភាពជូនលោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន

ប៉េកាំង, ថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្រុងមូស្គូ វេបសាយច្បាប់និងព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បានចេញផ្សាយក្រឹត្យរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានប្រកាសផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Shen Haixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

ក្រឹត្យប្រធានាធិបតីនេះ បានប្រកាសថា ដើម្បីកោតសរសើរចំពោះលោក Shen Haixiongដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ីនិងចិន ក៏ដូចជាបានបង្កើន ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ដូច្នេះរដ្ឋាភិបាលរុស្ស៊ីសម្រេចផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក ។

សូមបញ្ជាក់ថា ឆ្នាំនេះ ជាខួបទី២០នៃការចុះហត្ថលេខាលើ «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី » ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងរុស្ស៊ី យកចិត្តទុកដាក់ខ្ពស់ទៅលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ មនុស្សជាតិរវាងប្រទេសទាំងពីរ ៕

To Top