បរទេស៖ ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ បានធ្វើការអំពាវនាវឲ្យ ទីភ្នាក់ងារតាមឃ្លាំមើលកិច្ចការងារ នុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ គួរតែធ្វើការជៀសវាងអាកប្បកិរិយា បែបលំអៀង ទៅលើគោលនយោបាយ នៅក្នុងបេសកកម្ម បែបបច្ចេកទេស។
អ្នកនាំពាក្យ របស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានបញ្ជាក់ថាសាធារណៈរដ្ឋអ៊ីស្លាម ក្នុងទំនួលខុសត្រូវជាសមាជិក នៃទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិឬ IAEA មួយផងគឺតែងតែជឿជាក់ថា IAEA គឺជាគណកម្មការ ជំនាញពិសេស និងបច្ចេកទេស របស់អង្គការសហប្រជាជាតិ ដែលត្រូវតែឯករាជ្យដាច់ចេញ ពីគោលនយោបាយ នៃប្រទេសណាទាំងអស់។
សេចក្តីថ្លែងការ របស់អ្នកនាំពាក្យរូបនេះ ត្រូវបានធ្វើឡើងជាប្រតិកម្មទៅនឹងការលើកឡើង កាលពីពេលថ្មីៗនេះ ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសបារាំង លោកស្រី Anne-Claire Legendre ដែលបាននិយាយថា IAEA ត្រូវតែផ្ញើ សារខ្លាំងៗ ចំពោះអ៊ីរ៉ង់ នាសប្តាហ៍ក្រោយ ក្នុងកិច្ចប្រជុំរវាងគ្នាចំពោះបញ្ហា ដែលមិនអាចទទួលបាន ដំណើរការការងារជាមួយនឹង ទីកន្លែងនៃរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី