ព័ត៌មានអន្តរជាតិ

WHOព្រួយបារម្ភថា ជំងឺកូវីដ-១៩ឆ្លងរាលដាលខ្លាំង នៅតំបន់អឺរ៉ុប

ហុងកុង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលទ្វីបនេះកំពុងប្រយុទ្ធនឹងរលកនៃការឆ្លងថ្មី ។

ថ្លែងទៅកាន់ BBC នាយកប្រចាំតំបន់ លោកបណ្ឌិត Hans Kluge បានព្រមានថា ការស្លាប់ប្រហែល៥០០.០០០នាក់អាចត្រូវបានកត់ត្រានៅក្នុងខែមីនា លុះត្រាតែមានវិធានការបន្ទាន់ ។

លោកវេជ្ជបណ្ឌិត Kluge បានថ្លែងថា ការណែនាំវិធានការដូចជាការពាក់ម៉ាស់អាចជួយបានភ្លាមៗ ។

ការព្រមាននេះកើតឡើងនៅគ្រាដែលប្រទេសជាច្រើនរាយការណ៍អំពីអត្រាឆ្លងខ្ពស់ក្នុងកំណត់ត្រា និងណែនាំការបិទប្រទេសស្រុង និងដោយផ្នែក ។

លោកវេជ្ជបណ្ឌិត Kluge បានលើកឡើងថា កត្តាដូចជារដូវរងា ការគ្របដណ្តប់វ៉ាក់សាំងមិនគ្រប់គ្រាន់ និងការត្រួតត្រាក្នុងតំបន់នៃវីរុសក្លាយពូជ Delta ដែលអាចឆ្លងបានច្រើនជាងនេះគឺនៅពីក្រោយការរីករាលដាល ។ លោកបានអំពាវនាវឱ្យមានការបង្កើនការទទួលថ្នាំបង្ការ និងការអនុវត្តវិធានការសុខភាពសាធារណៈជាមូលដ្ឋាន និងការព្យាបាលវេជ្ជសាស្ត្រថ្មីៗ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើង ។

គាត់បានប្រាប់ BBC ថា “ជំងឺកូវីដ-១៩ បានក្លាយជាមូលហេតុទី១ នៃការស្លាប់នៅក្នុងតំបន់របស់យើងម្តងទៀត”  ដោយបន្ថែមថា“យើងដឹងពីអ្វីដែលត្រូវធ្វើ” ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top