ក្នុងពិធីសំណេះសំណាល ស្តីពីការកសាង “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ដែលបើកធ្វើនៅក្រុងប៉េកាំង នាថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងចំណោមគោលបំណងអភិវឌ្ឍន៍ ប្រកបដោយកម្រិតខ្ពស់ ដែលលោក Xi Jinping ប្រធានរដ្ឋវិន បានគូសបញ្ជាក់នោះ “ការផ្តល់ផលប្រយោជន៍ ដល់ជីវភាពរស់នៅ របស់ប្រជាជន”គឺជាគោលបំណងមួយ ។ តាមពិតទៅ នេះក៏ជាគោលបំណងដើម ដែលប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”កាលពី ៨ឆ្នាំមុន ។
ក្នុងរយៈពេល៨ឆ្នាំកន្លងមក ពីរបៀងសេដ្ឋកិច្ចរវាង ចិននិងប៉ាគីស្ថាន ដល់របៀងសេដ្ឋកិច្ច រវាងចិនម៉ុងហ្គោលលីនិងរុស្ស៊ី ពីផ្លូវដែកពីកំពង់ផែម៉មបាសា ដល់ក្រុងណៃរ៉ូប៊ី ដល់ផ្លូវដែកល្បឿនលឿនពី Jakartaដល់Bandung គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ធ្វើឱ្យប្រជាពលរដ្ឋ នៃប្រទេសតាមបណ្តោយ ទទួលបានផលប្រយោជន៍ពិតប្រាកដ តាមរយៈវិធានការជាក់ស្តែងនីមួយៗ ។
ការជំរុញកិច្ចកសាងទំនុកចិត្ត នយោបាយ ឱ្យមានភាពកាន់តែស៊ីជម្រៅ ការតភ្ជាប់គ្នា ការធ្វើពាណិជ្ជកម្មយ៉ាងរលូន ការរួមបញ្ចូលគ្នាខាងមូលធន ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ “ពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង លើកទឹកចិត្តឱ្យនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ ឱ្យបានកាន់តែច្រើន ” “អភិវឌ្ឍធុរកិច្ចអេឡិចត្រូនិចតាមផ្លូវសូត្រ និងបង្កើតជារចនាសម័្ពន្ធ នៃកិច្ចសហប្រតិបតិ្តការឌីជថល ” ។ល។ទាក់ទិននឹងការអភិវឌ្ឍ “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើការរៀបចំចាត់ចែងដ៏សំខាន់ ក្នុងពិធីសំណេះសំណាលលើកនេះ ។
ការរៀបចំចាត់ចែងទាំងនេះ បានមកពីបទពិសោធន៍ ដ៏ជោគជ័យក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ក្នុងរយៈពេល៨ឆ្នាំកន្លងមក ហើយក៏បានធ្វើការកែសម្រួល និងធ្វើឱ្យមានសុក្រឹតភាព តាមរយៈសភាពការណ៍ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះផងដែរ ដែលបានបំពេញបន្ថែម កម្លាំងចលករក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ដើម្បីផ្តល់សុខសុភមង្គល កាន់តែច្រើន ដល់ពិភពលោក ។
ក្នុងរយៈពេល៨ឆ្នាំកន្លងមក កិច្ចកសាង“ខ្សែក្រវាត់និងផ្លូវ” ធ្វើឱ្យទូទាំងពិភពលោក មានវិបុលភាព ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលមានប្រជាប្រិយភាព ហើយក៏បានក្លាយជាវេទិកា របស់ចិនសម្រាប់ធ្វើបទបង្ហាញ ពីការពង្រីកការបើកទូលាយ និងជំរុញកិច្ចកសាងសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិផងដែរ ។
ប្រការទាំងនេះធ្វើឱ្យ ប្រព័ន្ធសារព័ត៌មាន លោកខាងលិចមួយចំនួន ដែលកាន់ទស្សនៈលំអៀង បានចាប់ផ្តើមកែប្រែអាកប្បកិរិយារបស់ខ្លួន ។ ឧទាហរណ៍ដូចជា ទស្សនាវដី្តប្រចាំសប្តាហ៍ Newsweek របស់អាមេរិកបានចាត់ទុក “ខ្សែក្រវាត់និងផ្លូវ” ជាគម្រោងសេដ្ឋកិច្ច ដែលជោគជ័យបំផុត និងមានកម្លាំងឥទ្ធិពលបំផុតមួយ ។
របាយការណ៍ របស់ធនាគារពិភពលោក បានវាយតម្លៃថា ដល់ឆ្នាំ២០៣០ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានរំពឹងទុកថា នឹងជួយប្រជាជនចំនួន៧លាន ៦សែននាក់ នៅលើពិភពលោកទាំងមូល ចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងប្រជាជន៣២លាននាក់ ចេញផុតពីភាពក្រីក្រកម្រិតមធ្យម ។ ក្នុងនាមជាភាគី ដែលបានលើកឡើង នូវគំនិតផ្តួចផ្តើម ប្រទេសចិនបាននិងកំពុងបំពេញបន្ថែម កម្លាំងចលករ ជាបន្តទៀតសម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ផលិតផលសាធារណៈ ជាសកលមួយនេះ ។ ពេលវេលាបាននិងបន្តបញ្ជាក់ថា ប្រជាជនចិនមិនគ្រាន់តែរំពឹងទុក អាចមានជីវភាពរស់នៅ ដ៏ល្អប្រសើរតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏រំពឹងទុកឱ្យប្រជាជន នៅលើពិភពលោសុទ្ធតែមាន ជីវភាពរស់នៅដ៏ល្អបវរផងដែរ ៕