ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការបញ្ចូលក្រុមហាម៉ាស ប៉ាឡេស្ទីន ក្នុងបញ្ជីខ្មៅ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅថ្ងៃអាទិត្យបានធ្វើការប្រកាសថ្កោលទោស ទៅលើការសម្រេចចិត្ត របស់អង់គ្លេស ក្នុងការដាក់បញ្ចូលក្រុមចលនា ហាម៉ាស របស់ប៉ាឡេស្ទីន ចូលទៅក្នុងបញ្ជីអង្គភាពភេវរកម្ម។

លោក Abdollahian បានសរសេរថានៅលើទំព័រ Twitter របស់លោកថា៖ ស្ថានភាពនយោបាយ សម្រាប់រដ្ឋប៉ាឡេស្ទីន បច្ចុប្បន្នគឺស្ថិតនៅក្នុងការធ្វើប្រជាមតិ ដែលបានមកពីបណ្តាក្រុមជនជាតិ ភាគតិចចម្រុះគ្នា ដែលមានទាំងក្រុម អ្នកកាន់សាសនាអ៊ីស្លាម ក្រុមអ្នកកាន់សាសនាជ្វីហ្វ និងសាសនាគ្រិស្តផង។

រំលឹកដែរថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអង់គ្លេសលោកស្រី Priti Patel បានប្រកាសនូវសេចក្តីសម្រេចមួយ ក្នុងការធ្វើសកម្មភាពដើម្បីឆ្លើយតប ទៅនឹង ក្រុមហាម៉ាស។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងឡុង បានសម្រេចចិត្តដាក់បញ្ចូល ក្រុម Izz ad-Din al Qassam ដែលជាក្រុមសកម្មប្រយុទ្ធចំណុះ ឲ្យក្រុមហាម៉ាស រួចមកហើយ ជាក្រុមភេវរកម្មអន្តរជាតិ តាំងតែពីឆ្នាំ២០០០ មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top