ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅភាគខាងត្បូងឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់មកហើយ ព្រមទាំងបាត់ខ្លួនជាច្រើន

បរទេស៖ យោងតាមការអះអាង ដោយអជ្ញាធររបស់រដ្ឋ Andhra Pradesh កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៧នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ ខ្លាំងនៅក្នុងតំបន់ភាគខាងត្បូង ប្រទេស។

ប្រភពដដែល បានអះអាងទៀតថា ក្នុងនោះផងដែរ មនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ គិតចាប់តាំងតែពីពេល ដែលភ្លៀងព្យុះខ្លាំង បានចាប់ផ្តើមបោកបក់តាំងតែ ពីយប់ថ្ងៃព្រហស្បតិ៍
និងបានបង្កទៅជាទឺកជំនន់ភ្លាម នៅតាមសង្កាត់ចំនួន ៥របស់រដ្ឋ។

ក្នុងចំណោមអ្នកបាត់បង់ជីវិត មានមួយក្រុម ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បោកបក់កួចយក រថយន្តក្រុងមួយគ្រឿង ទៅជាមួយគ្នា ដែលបានធ្វើឲ្យមនុស្សប្រមាណជា១០នាក់ស្លាប់ ហើយ ក្រុមជួយសង្គ្រោះ នៅបន្តស្វែងរក អ្នកដែលបាត់ខ្លួននៅឡើយ៕

ប្រែសម្រួល ៖ស៊ុនលី

To Top