ព័ត៌មានអន្តរជាតិ

ខ្យល់បោកបក់ខ្លាំង នៅមីយ៉ាន់ម៉ា បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៥នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន បន្ទាប់ពីមានខ្យល់ជំនោរកើនឡើងបានបោកបក់ពួកគេនៅរដ្ឋ Mon នៅភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យ ។

មន្ត្រីប៉ូលិសបាននិយាយថាជំ “ខ្យល់ជំនោរបានបោកបក់អ្នកធម្មយាត្រា ដែលកំពុងដើរតាមផ្លូវទឹកសមុទ្រទៅបូជានៅវត្តមួយ”។

គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ក្នុងក្រុង នៅ Thanbyuzayat ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដែលបញ្ជាដោយអាជ្ញាធរ ក្នុងតំបន់រុករកអ្នកបាត់ខ្លួន នៅតែបន្តដំណើរការ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top