ព័ត៌មានអន្តរជាតិ

IOM ៖ ជនអន្តោប្រវេសន៍ ខុសច្បាប់ ជាង៧៥នាក់ បានលង់ទឹកស្លាប់ នៅសមុទ្រ នៃឆ្នេរសមុទ្រ ភាគខាងលិចលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការអន្តរជាតិ សម្រាប់ការ ធ្វើចំណាកស្រុក ហៅកាត់(IOM) កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៧៥នាក់ បានលង់ទឹកស្លាប់ នៅសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសលីប៊ី ខណៈកំពុងព្យាយាមទៅដល់តំបន់អឺរ៉ុប ។

អង្គការ IOM បានឲ្យដឹងថា “ជនចំណាកស្រុកជាង៧៥នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីចាកចេញ ពីប្រទេសលីប៊ី យោងទៅតាមអ្នក នៅរស់រានមានជីវិត ចំនួន១៥នាក់ ដែលត្រូវបានជួយសង្គ្រោះ ដោយអ្នកនេសាទ ហើយនាំយកទៅតំបន់Zuwara” ។

IOM បានបញ្ជាក់ថា “សោកនាដកម្មចុងក្រោយនេះ នាំមកនូវចំនួនអ្នកស្លាប់នៅសមុទ្រ មេឌីទែរ៉ាណេក នៅក្នុងឆ្នាំនេះដល់ទៅជាង១.៣០០នាក់” ។

ប្រទេសលីប៊ី បានទទួលរង នូវអសន្តិសុខ និងចលាចលចាប់តាំងពីការដួលរលំអតីតមេដឹកនាំ Muammar Gaddafi ក្នុងឆ្នាំ ២០២១ដែលធ្វើឱ្យប្រទេស អាហ្រ្វិកខាងជើងមួយ នេះក្លាយជា ចំណុចសំខាន់ នៃការចាកចេញសម្រាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលចង់ឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ច្រាំងតំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top