ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង បណ្ដោះអាសន្ន ដែលស្នើឡើង ដោយអាមេរិក លើកម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់ ស្វែងរកការទាមទារ បន្ទាន់របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សំណើថ្មីរបស់ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan សម្រាប់ “កិច្ចព្រមព្រៀងបណ្តោះអាសន្ន” ជាមួយអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ ស្វែងរក “បន្ទន់” ការទាមទារ និងលក្ខខណ្ឌរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សា នាពេលខាងមុខ នេះបើតាមលោក Hossein Askari សេដ្ឋវិទូអ៊ីរ៉ង់ និងជាសាស្រ្តាចារ្យនៃធុរកិច្ច និងកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ George Washington ។

លោក Sullivan បានលើកឡើងពីគំនិតនេះ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយសមភាគីអ៊ីស្រាអែល លោក Eyal Hulata ដោយលើកហេតុផលថា ខ្លួននឹងអនុញ្ញាតឱ្យភាគីនៃកិច្ចចរចា “ទិញពេលវេលាបន្ថែមទៀត សម្រាប់ការចរចានុយក្លេអ៊ែរ” ។

ទោះបីជាយ៉ាងណាក៏ដោយ ហេតុផល នៅពីក្រោយសំណើនេះ បើយោងតាមប្រភព គឺដើម្បីដាក់ហ្វ្រាំង លើភាពជឿនលឿន របស់អ៊ីរ៉ង់ នៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ដូចជាការដាក់ សម្ពាធឱ្យអ៊ីរ៉ង់បង្កក “ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ភាគរយនៃភាពបរិសុទ្ធ” ជាថ្នូរនឹង “ការដោះលែងអ៊ីរ៉ង់ ដែលបង្កកមូលនិធិមួយចំនួន ។

នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Askari បានលើកឡើងថា វណ្ឌវង្កនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារ “វាលែងជា P5+1 រួមជាមួយនឹងសហភាពអឺរ៉ុប ។

ផ្ទាំងពាណិជ្ជកម្ម

ផែនការសកម្មភាពរួម JCPOA ដើមឡើយត្រូវបានផ្សា ភ្ជាប់រវាងអ៊ីរ៉ង់ និងក្រុម P5+1 ដូចជា អង់គ្លេស ចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក្នុងខែមិថុនា ឆ្នាំ២០១៥ ។

ទោះបីជាយ៉ាងណា ក៏ដោយ ជាមួយនឹងការ ចាកចេញពី សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀង ក្នុងខែឧសភា ឆ្នាំ២០១៨ ក្រោមការគ្រប់គ្រង របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្លង់នៃអ្នកចូលរួម នៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្លាស់ប្តូរ ទៅជាក្រុម P4+1 ដែលមានសហភាពអឺរ៉ុប ជាអ្នកសង្កេតការណ៍ និងអ្នកសម្រុះសម្រួល ៕

ដោយ ឈូក បូរ៉ា

To Top
×