ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចុះកិច្ចព្រមព្រៀង បច្ចេកវិទ្យានុយក្លេអ៊ែរ ជាមួយនឹង អាមេរិកនិងអង់គ្លេស

បរទេស៖ នៅថ្ងៃចន្ទនេះកាសែតបរទេស បានចេញផ្សាយថា ភាគីខាងអូស្ត្រាលី ព្រមជាមួយនឹងមន្ត្រីជាន់ខ្ពស់ របស់ភាគីអាមេរិកនិងអង់គ្លេស បានឈានទៅដល់ ការចុះហត្ថលេខា ជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីអំពីបច្ចេកវិទ្យានុយក្លេអ៊ែរ រវាងគ្នានៅឯសភាជាតិ ក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ នេះគឺជាលើកដំបូងហើយ ដែលអាមេរិកនិងអង់គ្លេសបាន សម្រេចចិត្តចែករំលែក នូវព័ត៌មាន ពីបច្ចេកវិទ្យានុយក្លេអ៊ែរ បែបនេះ ទៅកាន់ប្រទេសទី៣ ហើយវាគឺជាអ្វីមួយ ដែលមានតម្លៃបំផុតសម្រាប់អូស្ត្រាលី។

រំលឹកដែរថា កាលពីខែកញ្ញាកន្លងមក អូស្ត្រាលី បានប្រកាសលប់ចោលនូវកិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ពីប្រទេសបារាំង ហើយបែរជាងាកទៅបញ្ជាទិញ នាវាមុជទឹកប្រមាណជា១២គ្រឿង ពីអង់គ្លេសនិងអាមេរិកទៅវិញ ព្រមទាំងបានបង្កើតបានជាសម្ព័ន្ធមិត្តថ្មី ដែលមានឈ្មោះថា AUKUS។

ជាលទ្ធផលការ សម្រេចចិត្តនេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាលនៃប្រទេសបារាំង ហើយរដ្ឋាភិបាលក្រុងប៉ារីស បានសម្រេចចិត្តឆ្លើយតបទៅវិញ តាមរយៈ ការដកទូតទាំងអស់ចេញ ពីប្រទេសអូស្ត្រាលី និងប្រទេសអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top