ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង២១.០០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ បានរាយការណ៍ ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន២១,១៧៧នាក់ ដែលបង្កើនចំនួនអ្នកឆ្លងសរុប របស់ខ្លួនដល់៨,៥៧១,៥៥៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។

ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួគីកបានកើនឡើងពី១៩៥នាក់ដល់៧៥.០៤២នាក់ ខណៈដែលមនុស្ស ៣៤.២៩០នាក់ទៀតបានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៥០.១៦៣នាក់ត្រូវបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃកន្លងមកនេះ ។

ប្រទេសតួកគី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីអាជ្ញាធរបានអនុម័តការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន ។

មនុស្សជាង៥៦,០៣លាននាក់បានទទួលវ៉ាក់សាំងលើកទី១របស់ពួកគេ ខណៈដែលជាង៥០,០៣ 50លាននាក់បានចាក់វ៉ាក់សាំងលើកទី២របស់ពួកគេ ។ រហូតមកដល់ពេលនេះ ប្រទេសតួកគី បានគ្រប់គ្រងថ្នាំជាង១១៩.៣២លានដូស រួមទាំងថ្នាំជំរុញលើកទី៣ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top