ព័ត៌មានអន្តរជាតិ

សហភាព អឺរ៉ុប ស្នើប្រទេសជិតខាង អាហ្វហ្គានីស្ថាន ឲ្យទប់ស្កាត់ការកេង ប្រវ័ញ្ច លើជនអន្តោប្រវេសន៍

បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជិតខាង នៅខាងជើង អាហ្វហ្គានីស្ថាន ជួយទប់ស្កាត់នូវអ្វី ដែលលោកពិពណ៌នាថា ជាការកេញ ប្រវ័ញ្ចលើ ជនអន្តោប្រវេសន៍ សម្រាប់គោលដៅ នយោបាយធ្វើឡើង ដោយអាជ្ញាធរ នៃប្រទេសបេឡារុស ។

ក្រៅពីនោះ សហភាពអឺរ៉ុប ក៏បានបង្ហាញដល់អតីតសាធារណរដ្ឋសហភាព សូវៀត នូវផែនការ១ពាន់លានអឺរ៉ូ ដើម្បីគាំទ្រ ដល់ អាហ្វហ្គានីស្ថាន និងប្រទេសជិតខាង របស់ប្រទេសនេះ ពាក់ព័ន្ធនឹងជំនួយមនុស្សធម៌មូលដ្ឋាន ចំពោះការគ្រប់គ្រង លើអន្តោប្រវេសន៍ ។

សហភាពអឺរ៉ុប បានចោទប្រកាន់ ប្រទេសបេឡារុស ពីបទដឹកជញ្ជូន តាមយន្តហោះនូវមនុស្សរាប់ពាន់នាក់ ពីតំបន់មជ្ឈិមបូព៌ា និងជំរុញពួកគេឲ្យឆ្លងព្រំដែន ចូលទៅសហភាពអឺរ៉ុប កាត់តាមប្រទេស ប៉ូឡូញ លីទុយអានី និងឡាតវី ដើម្បីជាការសងសឹក ចំពោះទណ្ឌកម្មសហភាពអឺរ៉ុប ដាក់លើទីក្រុង Minsk ជុំវិញការបង្ក្រាប របស់លោកប្រធានាធិបតី Alexander Lukashenko លើការតវ៉ាប្រឆាំងការបោះឆ្នោតជាថ្មី កាលពីឆ្នាំមិញ ។

ប្រធានគោលនយោបាយបរទេស សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយប្រាប់សន្និសីទកាសែតមួយថា “ខ្ញុំបានធ្វើបច្ចុប្បន្នភាពដល់ក្រុមរដ្ឋមន្ត្រី ស្តីពីស្ថានភាពនៅតាមព្រំដែន របស់សហភាពអឺរ៉ុប ជាមួយប្រទេសបេឡារុស ហើយខ្ញុំបានស្នើសុំការ គាំទ្ររបស់ពួកគេ ក្នុងការទប់ស្កាត់ការប្រើប្រាស់ មនុស្សដែលប្រថុយជីវិត ជាឧបករណ៍នេះ ការបោកប្រាស់មនុស្ស ការជំរុញលើកទឹកចិត្តពួកគេថា មានផ្លូវទៅកាន់អឺរ៉ុប តាមរយៈជើងយន្តហោះ ទៅកាន់ទីក្រុង Minsk ៕” ប្រែសម្រួល៖ប៉ាង កុង

To Top