ព័ត៌មានអន្តរជាតិ

ណាតូ ផ្អាកកិច្ចសហប្រតិបត្ដិការ ជាមួយបេឡារុស្ស

ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន របស់ក្រសួងការពារជាតិបេឡារុស្សបានឲ្យដឹងថា អង្គការណាតូបាន ផ្អាកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសបេឡារុស្សហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 អត្ថាធិប្បាយលើព័ត៌មាននេះ ឧត្តមសេនីយឯក Viktor Gulevich ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធបេឡារុស្សនិងជាអនុរដ្ឋមន្ត្រីការពារជាតិទីមួយ បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច បំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសន្តិសុខនិងតម្លាភាពនៃសកម្មភាពយោធា និងឯកសារទីក្រុងវីយែនស្តីពីវិធានការកសាងទំនុកចិត្ត និងសន្តិសុខ។ 

លោក Gulevich បានហៅការបញ្ចប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងណាតូ និងបេឡារុស្សថា “ជំហានមិនរាក់ទាក់បន្ទាប់” របស់រដ្ឋអឺរ៉ុប៕

ដោយ ឈូក បូរ៉ា

To Top