ព័ត៌មានអន្តរជាតិ

ជប៉ុន-វៀតណាម ចុះកិច្ចព្រមព្រៀង លើវិស័យការពារប្រព័ន្ធអនឡាញ ជំហរប្រឆាំងនឹង បច្ចេកវិទ្យារបស់ចិន

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសជប៉ុននិងប្រទេសវៀតណាមបានឈានទៅដល់កិច្ចព្រមព្រៀងមួយស្តីអំពីសន្តិសុខប្រព័ន្ធអនឡាញក្នុងពេលដេលប្រទេសក្នុងតំបន់ អាស៊ីទាំងពីរនេះ សង្ឃឹមថានឹង អាចបង្កើនចំណងទំនាក់ទំនងយោធារវាងគ្នាផងជុំវិញក្តីព្រួយបារម្ភ ចំពោះមុខនូវឥទ្ធិពលរបស់ចិន ជាពិសេសបច្ចេកវិទ្យា។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាកិច្ចព្រមព្រៀងការពារប្រព័ន្ធអនឡាញនេះធ្វើឡើងនៅក្រោយប្រទេសទាំងពីរ

បានបង្ហាញភាពចាំបាច់ជាបន្ទាន់មួយទៅនឹងបញ្ហានានាដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រឈមរួមទាំងបញ្ហាអន្តរជាតិនិងចិន។

ថ្លែងទៅកាន់សមភាគីលោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phan Van Giang លោក Kishi បានបញ្ជាក់ដែរថាកិច្ចព្រមព្រៀងនេះបានជួយលើកតម្កើងកិច្ចសហប្រតិបត្តិការ

លើវិស័យយោធារវាងប្រទេសទាំងពីរទៅដល់កម្រិតថ្មីមួយទៀត។

គួរឲ្យដឹងដែរថាជប៉ុនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការសហការយ៉ាងខ្លាំងជាមួយនឹងបណ្តាប្រទេសធំៗលើលោកដើម្បីពង្រឹងកិច្ចការងារការពារប្រព័ន្ធអនឡាញដូចជាសហរដ្ឋអាមេរិក

អូស្ត្រាលីនិងដៃគូផ្សេងទៀតរួមទាំងណាតូកាលពីខែមេសានិងក៏ដូចជាសិង្ហបុរីឥណ្ឌូនេស៊ីនិងវៀតណាម៕

ប្រែសម្រួល៖ស៊ុនលី

To Top