ព័ត៌មានអន្តរជាតិ

ចិន ចោទអាមេរិក ពីបទបង្កហេតុ នៅច្រកសមុទ្រតៃវ៉ាន់

" "

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកគួរតែ បញ្ឈប់ការបង្កហេតុ បន្ទាប់ពីនាវាទ័ពជើងទឹក របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា “ភាគីសហរដ្ឋអាមេរិក គួរតែកែតម្រូវកំហុសឆ្គងរបស់ខ្លួនភ្លាម ឈប់ធ្វើការបង្កហេតុ ឈប់ប្រជែងនឹងបន្ទាត់ក្រោម និងឈប់លេងជាមួយភ្លើង ហើយធ្វើតួនាទីមានអំណោយទានជាង នៅក្នុងសន្តិភាពនិងស្ថិរភាពតំបន់”។

" "

លោក Zhao Lijian បាននិយាយដូច្នេះថា “នាវាចម្បាំងសហរដ្ឋអាមេរិក បានបង្ហាញសាច់ដុំ ម្តងហើយម្តងទៀត ធ្វើការបង្កហេតុ និងកូរឲ្យមានបញ្ហា នៅច្រកសមុទ្រតៃវ៉ាន់ ដោយប្រើឈ្មោះសេរីភាពនាវាចរណ៍។ នេះគឺគ្មានន័យអ្វីចំពោះការប្តេជ្ញា លើសេរីភាព និងភាពបើកចំហនោះទេ ប៉ុន្តែជាចេតនារំខាននិងបង្កគ្រោះ ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់”។

" "

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់លោក Zhao Lijian គឺត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងសំនួរមួយ ស្តីពីនាវាអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top