ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថ្ងៃពុធថា ប្រជាជនប្រហែល ២,៦លាននាក់ ឬជិត២២ភាគរយ នៃ ចំនួនប្រជាជន នៅក្នុង ស្រុកចំនួន៦៦ ក្នុងចំណោម ៧៤ស្រុក ទូទាំងប្រទេសសូម៉ាលី ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតកាន់ តែអាក្រក់ទៅៗ ។
ការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ ហៅកាត់ (UNOCHA) បានឲ្យដឹងថា មនុស្សជិត១១៣.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារគ្រោះរាំងស្ងួត នៅទូទាំងប្រទេសសូម៉ាលី ។
UNOCHA បានឲ្យដឹងនៅក្នុងការ កែសម្រួលព័ត៌មានចុងក្រោយ របស់ខ្លួនថា “កង្វះលទ្ធភាពប្រើប្រាស់ទឹក ដែលមានសុវត្ថិភាព និងអាចប្រើប្រាស់បាន គួបផ្សំនឹងកន្លែងអនាម័យ និងអនាម័យមិនល្អ បានបង្កើនហានិភ័យទាំងមូលនៃជំងឺដែលបណ្តាលមកពីទឹក ជាមួយនឹងការកើនឡើង នៃករណីសង្ស័យថា មានជំងឺរាគរូស ឬជំងឺអាសន្នរោគ និងកញ្ជ្រឹល” ។ លើស្ថានភាពគ្រោះរាំងស្ងួត ។
ប្រទេសសូម៉ាលី កំពុងជួបប្រទះគ្រោះរាំងស្ងួត កាន់តែអាក្រក់បន្ទាប់ពីរដូវភ្លៀងធ្លាក់ ចំនួន៣ថ្ងៃជាប់ៗគ្នា ហើយប្រឈមនឹងហានិភ័យ នៃគ្រោះរាំងស្ងួតលើកទី ៤ជាប់ៗគ្នានៅឆ្នាំ២០២១ នេះបើយោងតាមអង្គការ សហប្រជាជាតិ ។
រដ្ឋាភិបាលសូម៉ាលី កាលពីថ្ងៃអង្គារបានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នជុំវិញស្ថានភាព គ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា