បរទេស៖ ប្រទេសអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅជិតព្រំដែនអតីតជាប់ ប្រទេសអាហ្វហ្គានីស្ថាន ដោយបង្ហាញពីការឆ្លើយតប ចំពោះការលុកលុយឈ្លានពាន នេះបើយោងតាម ក្រសួងការពារជាតិអ៊ូសបេគីស្ថាន និយយានៅថ្ងៃពុធនេះ។
បណ្ដាប្រទេសអាស៊ីកណ្ដាល ដែលមានព្រំដែនជាប់ នឹងអាហ្វហ្គានីស្ថាន រួមគ្នាជាមួយប្រទេសរុស្ស៊ី បានប្រារព្ធធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតព្រំដែនអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ស្របពេលដែលប្រទេសភាគច្រើន ក៏ធ្វើសកម្មភាពដើម្បីបង្កើតចំណង ការងារជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនៅជិតតំបន់ Termez ក្នុងសប្ដាហ៍នេះ មានការចូលរួមដោយ កងទ័ពប្រមាណ៣០០នាក់ និងរថយន្ត ៥០គ្រឿង ព្រមទាំងមានកាំភ្លើងធំ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកូនដ្រូន។
គួរបញ្ជាក់ថា ប្រទេសអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន ដែលមិនមានព្រំដែនជាប់នឹង ប្រទេសអាហ្វហ្គានីស្ថាននោះ គឺជាប្រទេសដ៏ធំបំផុតនៅក្នុងតំបន់ អតីតសហភាពសូវៀត ដែលមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ជាមួយរុស្ស៊ីនិងចិន ៕
ប្រែសម្រួល៖ ប៉ាង កុង