ព័ត៌មានអន្តរជាតិ

រុស្សី និងចិន ចុះកិច្ចព្រមព្រៀងផែនទី បង្ហាញផ្លូវជាយុទ្ធសាស្ត្រ យោធារវាងគ្នា

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងលើផែនដី បង្ហាញផ្លូវជាយុទ្ធសាស្ត្រមួយ ជាមួយនឹង ប្រទេសចិន ដោយមើលឃើញថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក តែងតែធ្វើការហោះហើរយន្តហោះ ទំលាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ខ្លួននៅក្បែរទៅនឹង ព្រំដែននៃប្រទេសទាំងពីរ ។

នៅអំឡុងពេល នៃវិដេអូខលរដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្សី លោក Sergei Shoigu និងសមភាគីចិន លោក Wei Fenghe បានបង្ហាញពីចំណាប់ អារម្មណ៍ដូចគ្នា ដើម្បីឈានមួយជំហ៊ានទៀត ទៅលើកិច្ចការងារ ធ្វើសមយុទ្ធយោធារវាងគ្នា និងក៏ដូចជាការចូលរួម ក្នុងការឃ្លាំមើលរវាងគ្នាផង
ដែរ ។

លោក Shoigu បាននិយាយថា ប្រទេសចិន និងប្រទេសរុស្សី គឺជាដៃគូជាយុទ្ធសាស្ត្រ អស់រយៈពេលជាច្រើនឆ្នាំមក ហើយហើយក្នុងលក្ខខណ្ឌ នៃការកើនឡើង នូវជម្លោះនានា នៅជុំវិញពិភពលោកផងដែរ វាបានធ្វើឲ្យវិវត្តរវាងគ្នាក៏កាន់ តែខ្លាំងក្លាឡើង ។ លោកក៏បានគូសបញ្ជាក់ផងដែរ ចំពោះបញ្ហា នៃ ការកើនឡើង ចំនួនហោះហើរ របស់យន្តហោះទំលាក់គ្រាប់បែក របស់អាមេរិក ដោយលោកបានអះអាងថា យ៉ាងហោចណាស់មានការហោះហើរ បែបនេះដល់ទៅ៣០ដង ត្រឹមតែខែតុលាប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីក៏បានបន្ថែមដែរថា ចំនួននៃការហោះហើរទំលាក់គ្រាប់ បែករបស់អាមេរិក នៅលើតំបន់សមុទ្រ Okhotsk និងតំបន់ផ្សេងទៀតដែលបានបង្កើត បានទៅជាការគម្រាមកំហែង ទៅដល់ទាំងប្រទេសចិន និងប្រទេសរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

To Top