ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ជំរុញកិច្ចសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន

សម្រាប់ផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង និងការប្រកួតកីឡានិស្សិត ពិភពលោកទីក្រុងChengdu អគ្គស្ថានីយវិទ្យុនិង ទូរស្សន៍មជ្ឈិមចិន ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ម៉ាកាវ ចាក់ផ្សាយព្រឹត្តិការណ៍ ប្រកួតកីឡាជុំថ្មី។

ថ្ងៃទី២៤ ខែវិច្ឆិកា អគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ម៉ាកាវ បានចុះហត្ថលេខាលើ «លិខិតផ្តល់សិទ្ធិ សម្រាប់ប្រព័ន្ធសារព័ត៌មានផ្សាយ បន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា» ជុំថ្មីមួយនៅទីក្រុងក្វាងចូវ ។
អគ្គស្ថានីយវិទ្យុនិងទូរស្សន៍ មជ្ឈិមចិនបានផ្តល់សិទ្ធិ ឱ្យក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ម៉ាកាវ ផ្សាយបន្តផ្ទាល់ ពីប៉ុស្តិ៍អូឡាំពិក CCTV-16 ក្នុងអំឡុងពេល ប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ហើយបានផ្តល់សិទ្ធិឱ្យ ចាក់ផ្សាយព្រឹត្តិការណ៍កីឡានិស្សិត ពិភពលោករដូវក្តៅទីក្រុង Chengduផងដែរ ។ នេះគឺជាវិធានការជាក់ស្តែងមួយ ដែលអគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិន បានអនុវត្តនូវគោលនយោបាយ ផ្តល់ ផលប្រយោជន៍ផ្នែកវប្បធម៌ សម្រាប់ម៉ាកាវ និងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហការជាយុទ្ធសាស្ត្រ ជាមួយសាលារដ្ឋបាលពិសេសម៉ាកាវ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសង្កត់ធ្ងន់ថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងផ្សព្វផ្សាយយ៉ាងពេញលេញ នូវស្មារតីការងារ ដែលធ្វើឱ្យប្រសើរឡើង មានសុក្រឹតភាពជា បន្តបន្ទាប់ ដើម្បីបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយនូវ ទំព័រថ្មីនៃការប្រកួតកីឡាអូឡាំពិក ដ៏អស្ចារ្យនិងវិសាមញ្ញ ៕

To Top
×