ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការបង្កើនទំនាក់ទំនង ជាមួយតៃវ៉ាន់ជាខ្លឹមសារ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការកើនឡើងទំនាក់ទំនងជាមួយតៃវ៉ាន់ ជាខ្លឹមសារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើអ្វីដែលគេហៅថា កិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចលើកទីពីររវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ តាមអ៊ីនធឺណិត ក៏ដូចជាវេទិកាសេដ្ឋកិច្ចឌីជីថល ដែលបានគ្រោងទុក និងការប្រជុំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្ទាល់នៅឆ្នាំ២០២២។

លោក Zhao បានលើកឡើងថា “ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ” ដោយបន្ថែមថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់គ្រប់ទម្រង់នៃអន្តរកម្មផ្លូវការក្នុងនាម ឬទម្រង់ណាមួយរវាងតៃវ៉ាន់ និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន។

លោក Zhao បាននិយាយទៅកាន់កងកម្លាំង ‘ឯករាជ្យតៃវ៉ាន់ថា “សហរដ្ឋអាមេរិក គួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក បញ្ឈប់ជាបន្ទាន់នូវទំនាក់ទំនងជាមួយតៃវ៉ាន់ជាខ្លឹមសារ បញ្ឈប់ទម្រង់នៃទំនាក់ទំនងផ្លូវការ និងការទំនាក់ទំនងជាមួយតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុស។

លោក Zhao បានបន្ថែមថា “យើងក៏មានការព្រមានយ៉ាងម៉ឺងម៉ាត់នេះ ដល់អាជ្ញាធរ តៃវ៉ាន់ថា ការប៉ុនប៉ង និងធ្វើសកម្មភាពណាមួយ ដើម្បីទាមទារសហរដ្ឋអាមេរិក និងការគាំទ្រពីបរទេស និងការបំផ្លិចបំផ្លាញទំនាក់ទំនងឆ្លងច្រកសមុទ្រ គឺនឹងត្រូវបរាជ័យ”៕

ដោយ ឈូក បូរ៉ា

To Top