ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ជនចំណាកស្រុកចំនួន៣១នាក់បានស្លាប់កាលពីថ្ងៃពុធ នៅគ្រាដែលទូករបស់ពួកគេបានលិចដែលចេញពីទីក្រុង Calais ភាគខាងជើងនៃប្រទេសបារាំង។ ទូកនោះបានចេញដំណើរឆ្លងកាត់ច្រកព្រំដែនទឹកឆ្ពោះទៅចក្រភពអង់គ្លេស ។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM)បានឲ្យដឹងថា វាជាការបាត់បង់ជីវិតដ៏ធំបំផុតតែមួយគត់នៅក្នុងតំបន់ចាប់តាំងពីបានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២២០១៤ ។
វិទ្យុបារាំង France Info បានរាយការណ៍ថា “ម៉ោងប្រហែល២រសៀល អ្នកនេសាទម្នាក់បានរាយការណ៍ពីការរកឃើញសាកសពប្រហែល១៥នាក់អណ្តែតចេញពី Calais” ។
លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបញ្ជាឱ្យ “ធ្វើការពង្រឹងធនធានជាបន្ទាន់សម្រាប់ Frontex នៅឯក្រុមប្រឹក្សាខាងក្រៅនៃសហភាពអឺរ៉ុប” ។
លោក Macron បានថ្លែងថា ប្រទេសបារាំង នឹងមិនអនុញ្ញាតឱ្យតំបន់នេះក្លាយជា “ទីបញ្ចុះសព” ឡើយ ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំរន្ធត់ចិត្ត តក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតនៅសមុទ្រក្នុងតំបន់ច្រកផ្លូវទឹកនេះ ។ គំនិតរបស់ខ្ញុំគឺជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ ឥឡូវនេះគឺជាពេលវេលាសម្រាប់យើងទាំងអស់គ្នាដើម្បីឈានទៅមុខ។ ធ្វើការជាមួយគ្នា ហើយធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដើម្បីបញ្ឈប់ក្រុមក្មេងទំនើងទាំងនេះដែលរត់គេចពីឃាតកម្ម” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា