ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវត្រៀម សម្រាប់សង្គ្រាម ជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់

បរទេស ៖ ការវិនិយោគដ៏ធំ របស់ចិនក្នុងកងទ័ព រំដោះប្រជាជនចិន អាចបង្ហាញឲ្យឃើញថា ប្រទេសចិនកំពុងតែត្រៀមខ្លួនផ្លាស់ប្តូរស្ថានការណ៍ជាមូលដ្ឋាន និងត្រៀមសម្រាប់សង្គ្រាម អាចកើតមានណាមួយ ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួន ។

ដើម្បីទប់ទល់ នឹងប្រទេសចិន សហរដ្ឋអាមេរិក ត្រូវតែកពូនកងកម្លាំងរបស់ខ្លួនឲ្យបានលឿន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីបន្តពង្រឹង សម្ពន្ធភាព យោធា នៅក្នុងតំបន់ និងពន្លឿនការបញ្ជូនយោធូបករណ៍ ដែលបានទិញ ទៅកាន់កោះតៃវ៉ាន់ នេះបើព័ត៌មានមួយ ដែលចេញផ្សាយដោយគេហទំព័រ Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

កោះតៃវ៉ាន់ គឺមានសារៈសំខាន់ផ្នែក ភូមិសាស្ត្រនយោបាយជាខ្លាំង ចំពោះសហរដ្ឋអាមេរិក ដោយលទ្ធិប្រជាធិបតេយ្យ ដ៏រីកចម្រើនរបស់អាមេរិក គឺជាសង្គមដ៏សេរីបំផុតមួយនៅលើភពផែនដី ហើយនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ឧត្តមនាវីទ័ពជើងទឹក អាមេរិក លោក Ernest King បាននិយាយថា កោះតៃវ៉ាន់ គឺជាឆ្នុកដប សម្រាប់ជប៉ុន អ្នកណាក៏ដោយដែលបានគ្រប់គ្រងតៃវ៉ាន់ នឹងគ្រប់គ្រងខ្សែជីវិត ផ្នែកដឹកជញ្ជូនទំនិញ របស់ជប៉ុននិងសាធារណរដ្ឋកូរ៉េបាន ។

ការគ្រប់គ្រងរបស់ចិនលើ តៃវ៉ាន់ នឹងផ្តល់ឲ្យមហាយក្សអាស៊ីនេះ នូវឥទ្ធិពលដ៏មហិមាទៅលើជប៉ុន និងកូរ៉េ ដោយផ្លាស់ប្តូរមូលដ្ឋាន នៃការគណនាយុទ្ធសាស្ត្រនៅ ក្នុងតំបន់អាស៊ីបូព៌ា និងផ្តល់ឲ្យចិននូវឱកាស ដែលស្វែងរកជាយូរមកហើយ ដើម្បីគ្របសង្កត់ទៅលើប្រទេសទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top