ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសអនុញ្ញាតិ ឲ្យប្រើប្រាស់វ៉ាក់សាំង ក្នុងស្រុក Turkovac ក្នុងលក្ខខណ្ឌបន្ទាន់

" "

បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសតួកគីលោក Fahrettin Koca បានប្រកាសថា ប្រទេសតួកគី នឹងអនុញ្ញាតិឲ្យមានការប្រើប្រាស់ ក្នុងលក្ខខណ្ឌ ជាបន្ទាន់ សម្រាប់វ៉ាក់សាំង ផលិតក្នុងស្រុក Turkovac ដោយសង្ឃឹមថា នឹងអាចចាប់ផ្តើមអាចឲ្យ ប្រើប្រាស់បាននៅចុងឆ្នាំនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយ អំពីផែនការថវិកាជាតិ នៅរដ្ឋសភាជាតិ លោក Koca បានបន្ថែមទៀតថា Turkovac គឺស្ថិតទៅដល់ការបញ្ចប់ទៅ នៃដំណើរការធ្វើតេស្ត រួចរាល់ហើយ ហើយជឿជាក់ថា ការធ្វើតេស្តដំណាក់កាលទី៣ នឹងបន្តធ្វើឡើងនៅក្រៅប្រទេសតួកគី។

" "

គួរឲ្យដឹងដែរថា ប្រទេសតួកគីបានចាប់ផ្តើមកិច្ចការងារ អភិវឌ្ឍ ទៅលើវ៉ាក់សាំង Turkovac នេះកាលពីដើមឆ្នាំ ប៉ុន្តែជាបន្តបន្ទាប់ការប្រកាស ឲ្យអាចប្រើប្រាស់ជាផ្លូវការ គឺតែងតែត្រូវបានពន្យាពេលរហូតមក ដោយសារបញ្ហារាតត្បាតខ្លាំង ដោយកូវីដផង។

" "

មកដល់ពេលនេះតួកគី បានអនុញ្ញាតិនិងបានប្រើប្រាស់វ៉ាក់សាំង បរទេសប្រមាណ ជា១២០លានដូស រួចមកហើយក្នុងភាគច្រើន ជាផលិតរបស់ចិន Sinovac និង Pfizer របស់អាមេរិក ប្រមាណជា៥០លានដូស ៕

ប្រែសម្រួល៖ស៊ុនលី

To Top