កូឡាឡាំពួរ ៖ ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ី ស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ ដោយប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រនេះ បានកត់ត្រាករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៦១៤៤ករណី ដែលនាំឱ្យចំនួនសរុបកើន ឡើងដល់ ២,៦០៨,៩៧៩ករណី នេះបើយោងតាមក្រសួងសុខាភិបាល។
ទិន្នន័យបានបង្ហាញនៅលើគេហទំព័រ របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ១២ករណីត្រូវបាននាំចូល និង ៦១៣២ករណី ត្រូវបានចម្លងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការស្លាប់ចំនួន ៤៨ នាក់បន្ថែមទៀតនៅក្នុងជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ ដោយសារវីរុសនេះកើនឡើងដល់ ៣០,១៩៥នាក់ ។
អ្នកជំងឺកូវីដ-១៩ បន្ថែមចំនួន ៦៦០២នាក់ទៀត ដែលជាសះស្បើយ និងត្រូវបានរំសាយចេញ ពីមន្ទីរពេទ្យនៅក្នុងប្រទេស ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ សរុបកើនឡើងដល់ ២,៥១០,០២៩នាក់ ។
យោងតាមក្រសួងចំនួនករណី សកម្មបច្ចុប្បន្នឈរនៅ ៦៩,៧៥៥នាក់ ហើយ ៥១៦នាក់កំពុងត្រូវបានឃុំខ្លួនក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ជាមួយនឹង ២៧២នាក់ក្នុងចំនោមពួកគេ ដែលត្រូវការជំនួយការដកដង្ហើម៕
ដោយ ឈូក បូរ៉ា
