បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ របស់អង់គ្លេស បានដកផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីរដ្ឋអឺរ៉ុប ក្នុងឆ្នាំ ២០១០ ចំពេលមាននិន្នាការដោយប្រទេសលោកខាងលិច ដើម្បីផ្តោតលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងទំនាក់ទំនងវិជ្ជមានបន្ថែមទៀតជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បានប្រកាសពីការផ្លាស់ប្តូរនាពេលខាងមុខចំពោះយោធារបស់ប្រទេស រួមទាំងការគ្រោងដាក់ពង្រាយរថក្រោះមួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីនាំយកវត្តមានសម្ភារៈរបស់អង់គ្លេសនៅទីនោះទៅកាន់កងពលតូចពាសដែកពេញលេញជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍។
រថក្រោះបន្ថែមនឹងមានមូលដ្ឋាននៅកន្លែងហ្វឹកហ្វឺន NATO Forward Holding Facility នៅតំបន់បណ្តុះបណ្តាល Sennelager ក្នុងប្រទេសអាល្លឺម៉ង់។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិអង់គ្លេស មិនមានគម្រោងបង្កើនចំនួនទាហាន ដែលដាក់ពង្រាយនៅទីនោះទេ៕ប្រែសម្រួលៈ ណៃ តុលា