ព័ត៌មានអន្តរជាតិ

អ្នកការទូតជាន់ខ្ពស់អាមេរិក ប្រចាំអាស៊ីបូព៌ា នឹងបំពេញទស្សនកិច្ច ប្រទេសចំនួន៤ ជាសមាជិកអាស៊ាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីបូព៌ា នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃឡង់ដ៏ នៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានសន្យាបង្កើនការចូលរួម ជាមួយអាស៊ីអាគ្នេយ៍ ដែលជាសមរភូមិដ៏សំខាន់មួយ ក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពល ជាមួយនឹងប្រទេសចិន ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានដាក់ថា លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការសម្រាប់អាស៊ីបូព៌ា នឹងស្ថិតនៅក្នុងតំបន់ ចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៤ ខែធ្នូ ។

លោក Kritenbrink នឹង “បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការធ្វើការរួមគ្នា … ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល និងក្នុងតំបន់ធ្ងន់ធ្ងរបំផុត” និងសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ “សណ្តាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់ នៅឥណ្ឌូប៉ាស៊ីហ្វិក” ។ សេចក្តីថ្លែងការណ៍បានដាក់ថា យោងទៅលើការអះអាង កាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ អាកប្បកិរិយាក្នុងតំបន់ ដែលក្រុងវ៉ាស៊ីនតោន បានបរិហារម្តងហើយម្តងទៀតថា ជាការបង្ខិតបង្ខំ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Kritenbrink នឹងពិភាក្សាអំពី “បញ្ហាប្រឈម” ស្តីពីសិទ្ធិមនុស្ស ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រែប្រួលអាកាសធាតុ និងពិភាក្សាអំពីវិធីដាក់សម្ពាធលើរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់អំពើហិង្សា និងអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ ដែលមិនមានការរារាំង។

គាត់ក៏នឹងពិភាក្សា អំពីរបៀបពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង “កសាងឡើងវិញឱ្យកាន់តែប្រសើរឡើង” ពីជំងឺរាតត្បាតកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top