ព័ត៌មានអន្តរជាតិ

ប្រទេសអូស្រ្តាលី នឹងផ្អាកការហោះហើរ ពីប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៩

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បាននិយាយថ្ងៃសៅរ៍ថា ប្រទេសអូស្ត្រាលីនឹងផ្អាកការធ្វើដំណើរតាមផ្លូវអាកាស ពីប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៩ សម្រាប់រយៈពេល ១៤ថ្ងៃ សម្រាប់ការរីករាលដាល នៃមេរោគកូវីដ១៩បំលែងថ្មី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការហាមប្រាមនេះគ្របដណ្តប់លើជើងហោះហើរ ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង រួមមាន ប្រទេស Namibia, Zimbabwe, Botswana, Lesotho, Eswatini, Seychelles, Malawi, and Mozambique។

លោក Hunt បាននិយាយក្នុងអំឡុងពេលសន្និសីទខ្លីមួយថា “រដ្ឋាភិបាលអូស្ត្រាលីនឹងផ្អាកជើងហោះហើរទាំងអស់ ពីប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៩ប្រទេស សម្រាប់រយៈពេល ១៤ ថ្ងៃជាបញ្ហានៃការប្រុងប្រយ័ត្ន” ។

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពលរដ្ឋមិនមែនអូស្ត្រាលី ដែលបានរស់នៅក្នុងប្រទេស ដែលបានរៀបរាប់ខាងលើក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ នឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលប្រទេសអូស្ត្រាលីឡើយ។ ចំណែកពលរដ្ឋអូស្ត្រាលី ដែលមកពីប្រទេសទាំងនោះ នឹងតម្រូវឱ្យចំណាយពេលពីរសប្តាហ៍ ក្នុងការដាក់ឱ្យនៅដាច់ពីគេ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top