ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអាហ្គានីស្ថាន បណ្តោះអាសន្ន សន្យាចំពោះជំនួយមុនពេល ជំនួបជាមួយនឹងអាមេរិក

បរទេស៖ លោក Mullah Mohammad Hassan Akhund សហស្ថាបនិករបស់ក្រុមតាលីបង់ និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រី បណ្តោះអាសន្នរបស់ប្រទេសអាហ្គានីស្ថាន បានធ្វើការសន្យា សាជាថ្មីកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលតាលីបង់នឹងបន្ត មិនធ្វើការរារាំងឡើយចំពោះ ជំនួយពីបណ្តាប្រទេសលើ លោកដល់ប្រទេសរបស់ខ្លួន និងថែមទាំងអំពាវនាវ ឲ្យអង្គការសប្បុរសធម៍អន្តរជាតិ ក្នុងការបន្តផ្តល់ជំនួយផងដែរ។

លោក Hassan Akhund បានថ្លែងការណ៍បែបនេះ នៅតាមកញ្ចក់ទូរទស្សន៍ជាតិ ដែលជាការបង្ហាញមុខ ជាលើកដំបូងជាសាធារណៈគិតចាប់តាំងតែពីក្រុមតាលីបង់ បានគ្រប់គ្រងផ្លូវការទៅលើ ប្រទេសអាហ្គានីស្ថាន ហើយព្រឹត្តិការណ៍នេះ គឺបានកើតឡើងបន្តិចប៉ុណ្ណោះ មុនពេលដែលលោកនឹងត្រូវ មានជំនួបជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ក្រោយក្នុងទីក្រុងដូហា។

រំលឹកដែរថា តាលីបង់បានចូលកាន់កាប់ រដ្ឋធានីក្រុងកាប៊ុល ទាំងស្រុងកាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្ខំចាកចេញពីប្រទេស មួយនេះទាំងប្រញាប់ប្រញាល់ បន្ទាប់ពីបានចំណាយលុយ រាប់ពាន់លានដុល្លារ ធ្វើសង្គ្រាមនៅទីនេះអ់សរយៈពេលជាង ២០ឆ្នាំមកហើយនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top