ព័ត៌មានអន្តរជាតិ

គោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ៖ អគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន រៀបចំវេទិកា កិច្ចសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក”

ថ្ងៃទី២៦ ខែវិច្ឆិកា វេទិកាកិច្ចសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” ឆ្នាំ ២០២១ ដែលរៀបចំដោយស្ថានីយអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុង Nairobi រដ្ឋធានីនៃប្រទេសកេនយ៉ា។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ” គោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៖ ប្រព័ន្ធសារព័ត៌មានចិន-អាហ្វ្រិក ចាប់ដៃឈានទៅមុខជាមួយគ្នា” ភ្ញៀវកិត្តិយសជិត១០០រូប ដែលមកពីប្រទេសចិន និងប្រទេសអាហ្វ្រិកចំនួន៤៣ បានពិភាក្សាអំពីវិធីសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ តាមរយៈប្រព័ន្ធវីដេអូ។

លោកShen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងនៅក្នុងសុន្ទរកថាថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានផ្សព្វផ្សាយទ្វីបអាហ្រ្វិក ដោយទស្សនវិស័យ ដែលមានសត្យានុម័តនិងតុល្យភាព មនោសញ្ចេតនាស្មោះ ដែលជួយគ្នាទៅវិញទៅមក និងកាវេទិកាដ៏សម្បូរបែបនិងចម្រុះ តែងតែធ្វើជាអ្នកផ្សព្វផ្សាយ ការអភិវឌ្ឍចិន-អាហ្វ្រិក ស្ថាបនិកនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជាអ្នកកត់ត្រាមិត្តភាពចិន-អាហ្វ្រិក។ នៅពេលអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយ ប្រព័ន្ធសារព័ត៌មានអាហ្រ្វិក ធ្វើការរួមគ្នាដើម្បីឆ្លើយតប នឹងបញ្ហាប្រឈម ដើម្បីរួមគ្នាកសាងសហគមន៍រួម វាសនាតែមួយនៃចិន និងអាហ្វ្រិកឱ្យកាន់តែជិតស្និទ្ធ៕

To Top