ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន និងរុស្ស៊ី ប្រចាំនៅអាមេរិក រួមគ្នាសរសេរអត្ថបទ ដើម្បីប្រឆាំងអ្វីដែលអាមេរិកហៅថា “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ”

ថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅអាមេរិក និងលោក AnantolyAntonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាមេរិក បានរួមគ្នាសរសេរអត្ថបទសំដៅ អ្វីដែលអាមេរិកហៅថា “កិច្ចប្រជុំកំពូល” ដោយលើកឡើងថា អ្វីដែលហៅថា “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលអាមេរិកនឹងបើកធ្វើ ក្នុងពេលឆាប់ៗពោរពេញ ដោយគំនិតសង្គ្រាមត្រជាក់ ប្រទេសចិននិងរុស្ស៊ី ប្រឆាំងយ៉ាងដាច់ខាត។

អត្ថបទអំពាវនាវឱ្យបញ្ឈប់ បង្កគម្លាតនិងភាពបដិបក្ខក្រោមលេស “កាទូតគុណតម្លៃ ហើយអំពាវនាវប្រទេសនានា អនុវត្តគំនិតទំនាក់ទំនងអន្តរជាតិ ដែលគោរពគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញរបបសង្គមផ្សេងៗគ្នា មនោគោមវិជ្ជាផ្សេងៗគ្នា ប្រវត្តិសាស្ត្រវប្បធម៌ផ្សេងៗគ្នា និងប្រទេសដែលមាន កម្រិតអភិវឌ្ឍន៍ផ្សេងៗគ្នា អាចរស់នៅដោយស៊ីចង្វាក់គ្នា។

អត្ថបទបានបង្ហាញថា នយោបាយប្រជាធិបតេយ្យ សង្គមនិយមរបស់ប្រទេសចិន ជាប្រជាធិបតេយ្យរបស់ប្រជាជន ដែលពេញដំណើរនិងទូលំទូលាយបំផុត ហើយបង្ហាញពី ឆន្ទៈរបស់ប្រជាជន វាគឺសមស្របទៅនឹង សភាពការណ៍ជាំតិប្រទេសចិន ព្រមទាំងទទួលបានការគាំទ្រ ពីប្រជាជន។ ប្រទេសណាមួយសុទ្ធតែ គ្មានសិទ្ធិវាស់វែងអរិយធម៌ នយោបាយដ៏សម្បូរបែប នៅលើពិភពលោកដោយ ស្តង់ដារតែមួយនោះទេ ៕

To Top