Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅសិង្ហបុរី ធ្លាក់ចុះមកក្រោម ១០០០ករណីជាលើកដំបូង

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបាន រាយការណ៍ករណីថ្មីចំនួន ៧៤៧ករណីនៃជំងឺកូវីដ-១៩ ដែលជាករណីប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ពីរខែកន្លះកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន ៧១៩ ស្ថិតនៅក្នុងសហគមន៍ ២៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក និង ៣ ករណីត្រូវបាននាំចូល ដែលនាំឱ្យចំនួនសរុប នៅក្នុងប្រទេសកើនដល់ ២៦២,៣៨៣ករណី។

ករណីកូវីដ-១៩ សរុបចំនួន ១,១៤៧ ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ ២១០ ករណី ត្រូវការការបន្ថែមអុកស៊ីហ្សែន ២៧ ករណីមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងដិតដល់នៅក្នុង ICU និង ៥៥ ករណីកំពុងមានជំងឺធ្ងន់ធ្ងរ និងដាក់បញ្ចូលក្នុងបន្ទប់ ICU ។ អត្រាប្រើប្រាស់ ICU សរុបបច្ចុប្បន្នគឺ ៥៧,៤ភាគរយ។

នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត ករណីចំនួន ២,០៦១ករណី ត្រូវបានរំសាយចេញកាលពីថ្ងៃអាទិត្យ ដែលក្នុងនោះ ៣២៤នាក់ គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។

ក្រសួងបានឲ្យដឹងទៀតថា អ្នកជំងឺ ១១ នាក់ទៀតដែលមានអាយុចន្លោះពី ៦៧ ទៅ ៩៨ នាក់បានស្លាប់ដោយសារ ផលវិបាកនៃការឆ្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់ ៧០១ នាក់ ៕

ដោយ ឈូក បូរ៉ា

To Top