ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖រុស្ស៊ីកំពុងព្យាយាម ពង្រឹងគោលជំហរចរចាគ្នា នៅមុនជំនួបលោក ពូទីន និងលោក បៃដិន

បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា ការប្រមូលផ្តុំកងកម្លាំងរបស់រុស្ស៊ី នៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន ទំនងជាមានបំណងធ្វើការពង្រឹងគោលជំហរតថ្លៃរបស់ខ្លួន នៅក្នុងជំនួបអនាគតរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច លោក Oleksiy Reznikov បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី គឺមានភាពតានតឹងខ្លាំងឡើង នៅក្នុងអំឡុងការប្រមូលផ្តុំកងទ័ពរបស់រុស្ស៊ី នៅក្នុងដើមឆ្នាំនេះ។

លោក Oleksiy Reznikov បានមានប្រសាសន៍បន្តទៀតយ៉ាងដូច្នេះថា “ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺទំនងជាពាក់ព័ន្ធជាមួយនឹងជំនួបនាពេលអនាគតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីរបស់លោក គឺលោក វ្លាឌីមៀរ ពូទីន ដូច្នេះហើយភាគីចុងក្រោយ កំពុងតែព្យាយាមពង្រឹងគោលជំហរចរចារបស់ខ្លួន”។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានព្រមានប្រទេសរុស្ស៊ីជុំវិញការឈ្លានពានដោយយោធាថ្មីណាមួយ ទៅលើប្រទេសអ៊ុយក្រែន ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច គឺអង្គការណាតូ បានជួបពិភាក្សាគ្នាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនជាប់អ៊ុយក្រែន៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top