បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះ ប្រទេសអាហ្វ្រិកខាងត្បូងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានបានទាន់ពេលវេលា អំពីការរីករាលដាលនៃមេរោគបំលែងថ្មីអូមីក្រុង។
ថ្លែងទៅកាន់សន្នសិទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ថាប្រទេសចិននឹងបន្តធ្វើ កិច្ចសហប្រតិបត្តិការជាមួយនឹង សហគមន៍ អន្តរជាតិព្រមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ផងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្ទុះរីករាល ដាលនៃវិរុសរាតត្បាតនេះ។

លោក Zhao ក៏បានឆ្លើយតបផងដែរទៅនឹងសំណួរថាគួរដោះស្រាយយ៉ាងណាថាត្រូវតែធ្វើឡើងតាមរបៀបវិទ្យាសាស្ត្រហើយបណ្តាប្រទេសទាំងឡាយ ត្រូវតែចាំបាច់គាំទ្រទៅដល់អង្គការសុខភាពពិភពលោក ដែលជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី
