ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថា រដ្ឋាភិបាល នឹងមិនឈរអោបដៃឡើយ បើចិននឹងវាយប្រហារ លើកោះតៃវ៉ាន់

បរទេស ៖ លោក Shizo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធនេះបានធ្វើការថ្លែងអះអាងថា ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងមិននៅស្ងៀមឡើយ ប្រសិនបើពេលណាមួយចិន ពិតជាបានបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់នោះ។

ភាពតានតឹងបានកើនឡើង ខ្លាំងនៅជុំវិញបញ្ហាការទាមទារបស់ចិនថា កោះតៃវ៉ាន់ គឺជាដែនដីរបស់ខ្លួន ខណៈដែលប្រធានាធិបតីចិន លោក Xi Jinping ក៏កំពុងបន្តខិតខំ ធ្វើការអះអាងនេះ កាន់តែខ្លាំងក្លាឡើង ទាំងដែលកោះតៃវ៉ាន់ នៅតែព្យាយាមបញ្ជាក់ដដែលថា ខ្លួនចង់បានសន្តិភាពហើយនឹង ការពារខ្លួននៅ គ្រប់ពេលទាំងអស់ ។

ថ្លែងទៅកាន់កិច្ចប្រជុំអនឡាញមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិ ស្រាវជ្រាវគោល នយោបាយ របស់កោះតៃវ៉ាន់ លោក Abe បានលើកឡើងថាកោះ Sakishima Islands និងកោះ Yonaguni Island ដែលមានចំងាយត្រឹមតែ ១០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ នឹងក្លាយទៅរឿង គ្រោះថ្នាក់មួយ ដែលប្រសិនបើចិន ពិតជាបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់ មែននោះ ដែលមានន័យថា ជប៉ុននឹងមិនឈរអោបដៃ មើលនោះឡើយ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា លោក Abe ដែលបានប្រកាសលាលែង ចេញពីតំណែងកាលពីឆ្នាំទៅនោះគឺ ជាមេបក្សប្រជាធិបតេយ្យ របស់ជប៉ុននៅឡើយ ហើយក៏ជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ផងដែរទាំង ក្នុងបក្សនិងរដ្ឋាភិបាល មកដល់ពេលនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×