ព័ត៌មានអន្តរជាតិ

អារ៉ាប់រួម និងបារាំង ត្រៀមចុះកិច្ចព្រមព្រៀង សំខាន់ៗ ជាច្រើនអំឡុង ពេលទស្សនកិច្ច របស់លោក Macron

បរទេស ៖ សហភាពអារ៉ាប់រួម និងប្រទេសបារាំង ត្រូវបានគេមន្ត្រីជាន់ខ្ពស់ បានអះអាងថា នឹងធ្វើការចុះហត្ថលេខា ទៅលើកុងត្រាសំខាន់ៗ ជាច្រើននៅអំឡុងពេល នៃដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី បារាំង Emmanuel Macron មកកាន់ទីក្រុងឌុបៃ នាថ្ងៃទី៣ ខែធ្នូខាងមុខនេះ ដោយអះអាងទៀតថា ប្រទេសទាំងពីរមានការប្តេជ្ញាចិត្ត ដូចគ្នានៅពេលនេះ គឺជម្រុញនិងធ្វើឲ្យកាន់តែស៊ីជម្រៅ ឡើងនៃសេដ្ឋកិច្ច និងទំនាក់ទំនង ការទូតរវាងគ្នា ។

លោក Anwar Gargash ប្រឹក្សាផ្នែកទូត របស់ប្រធានាធិបតី សហភាពអារ៉ាប់រួម បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់ កាលដ៏ល្អប្រសើរបំផុត នៅពេលនេះហើយបន្ទាប់ ពីដំណើរទស្សនកិច្ច លើកនេះប្រទេសទាំងពីរ នឹងអាចបង្កើនទំនាក់ទំនង កាន់តែធំទូលាយឡើង នៅកាន់វិស័យផ្សេងៗទៀតផងដែររួមទាំងបច្ចេកវិទ្យា រហូតទៅដល់សុខាភិបាល ។

គួរឲ្យដឹងដែរថា លោក ប្រធានាធិបតី បារាំង Macron នឹងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេស ឈូងសមុទ្រ ហ្គោល្វ ដែលក៏មានរួម ទាំង ប្រទេសកាតា និង អារ៉ាប៊ីសាអូឌីតផងដែរ ពោល គឺចំពេល ដែលប្រទេស ក្នុងតំបន់អារ៉ាប់ បានបង្ហាញក្តីបារម្ភថា អាមេរិកហាក់ដូចជា មិនមានភាព ច្បាស់លាស់ ឡើយ ក្នុងការផ្តោតយកចិត្តទុកដាក់ ចំពោះបញ្ហាក្នុងតំបន់ដោយពួកគេកំពុង ស្វែងរកលទ្ធភាពក្នុងការទិញ បន្ថែមអាវុធមួយចំនួនធំទៀត ពីសម្ព័ន្ធមិត្ត ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថាសហភាពអារ៉ាប់រួម បានបញ្ជាទិញ យន្តហោះ ចម្បាំង F-35 ជាច្រើនគ្រឿងពីអាមេរិក ប៉ុន្តែដំណើរការនេះបានថយល្បឿនយ៉ាងខ្លាំង ក្នុងពេលដែលទំនាក់ទំនងរបស់ប្រទេសអារ៉ាប់ មួយនេះបែរ ជាកំពុងល្អឡើង ជាមួយនឹងចិន រួមទាំងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលអាមេរិក បានសំដែងការមិនពេញចិត្តឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top