បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា សព្វាវុធមួយ ចំនួនធំ ត្រូវបានបន្តដឹកជញ្ជូន ដោយក្រុមសម្ព័ន្ធមិត្ត អង្គការណាតូ ឆ្ពោះទៅកាន់ តំបន់ព្រំដែន រុស្សី ដែលរដ្ឋាភិបាល ក្រុងមូស្គូ បានហៅសកម្មភាពនេះថា ជាការបង្កហេតុ ដែលនាំឲ្យការកើតជម្លោះមួយរវាងគ្នា ។
ថ្លែងទៅកាន់សន្និសិទកាសែត លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្សី បានបន្តទៀតថា កងកម្លាំងយោធាព្រទាំងសព្វាវុធ សំខាន់ៗ ដែលមានប្រភព មកពីប្រទេស ណាតូ រួមទាំងអាមេរិក និង អង់គ្លេស ផងគឺកំពុងត្រូវបានផ្លាស់ទីកាន់ តែជិតព្រំដែន ទៅដល់ព្រំដែន របស់រុស្សី ។
លោកបន្តថា ដោយឡែកក្នុងប្រទេសជិតខាង របស់រុស្សីវិញគឺអ៊ុយក្រែន កងកម្លាំងយោធាកាន់ តែច្រើនឡើងព្រមទាំងសព្វាវុធផង ក៏ត្រូវបានខិតចូល ដល់តំបន់ប្រកាស អាសន្ន នៅក្នុងតំបន់ Donbas ដែលជឿជាក់ថា គឺធ្វើឡើងដោយមានការគាំទ្រ
និងបង្ហាញផ្លូវដោយបណ្តា ប្រទេសលោកខាងលិច ។
យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ ក៏បានលើកឡើងដែរថា បណ្តាប្រទេសទាំងនេះ បានជម្រុញ ឲ្យរដ្ឋាភិបាលក្រុងកៀវ ក្នុងការធ្វើសកម្មភាព ប្រឆាំង ទៅនឹងប្រទេសរុស្សី ដែលលោកបានព្រមានធ្ងន់ៗថា វានឹងអាចបណ្តា ទៅជាការប៉ះទង្គិច
គ្នាដោយធ្ងន់ធ្ងរ ជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី