ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ ដ៏អាក្រក់នៅវៀតណាម បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយទឹកភ្លៀង បានកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ បន្សល់នូវអ្នកស្លាប់១០នាក់ ឬបាត់ខ្លួន ។ គណៈកម្មាធិការកណ្តាលរបស់ប្រទេសទទួលបន្ទុកការទប់ស្កាត់គ្រោះមហន្តរាយ ជាតិ និងត្រួតពិនិត្យបានឲ្យដឹងនៅថ្ងៃពុធនេះ ។

គណៈកម្មាធិការ បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ក្រុមជនរងគ្រោះរាប់បញ្ចូលទាំង៦នាក់នៅខេត្ត Phu Yen ហើយ៤នាក់នៅខេត្ត Binh Dinh និងម្នាក់នៅខេត្ត Kon Tum ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ដល់៣០ខែវិច្ឆិកា ហើយភ្លៀងបានធ្លាក់ចុះដែលមានទំហំ៨០០មីលីម៉ែត្រនៅក្នុងតំបន់ជាច្រើន ។ ផ្ទះជិត៦០.០០០ខ្នងរងការបំផ្លាញ និងជាង៤.៧០០ខ្នងត្រូវទឹកជំនន់គួចទៅជាមួយបាក់បែក អណ្តែតពេញទឹក ទំាងអស់នេះនៅខេត្ត Binh Dinh និង Phu Yen ។ គ្រោះទឹកជំនន់ក៏បានបង្ខំឲ្យអ្នកស្រុកជាង៦.០០០នាក់ត្រូវប្តូរទីលំនៅរកទីសុវត្ថិភាព ។

កាលពីថ្ងៃអង្គារ លោក Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស តំបន់ភូមិភាគ កណ្តាលទាំងនោះ ដើម្បីអនុវត្តន៍លើការវាយតម្លៃ ដើម្បីធានាបានសុវត្ថិភាពរបស់ពលរដ្ឋ និងកំណត់ការខូចខាតទ្រព្យសម្បត្តិ ជាអប្បរមា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top