ព័ត៌មានអន្តរជាតិ

EU និយាយដល់ពេលគួរតែ ពិចារណា វ៉ាក់សាំងចាំបាច់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុបបានបង្ហាញពីការលើកឡើងថា បណ្តាប្រទេសទាំងឡាយគួរតែចាប់ផ្តើម ពិចារណាចំពោះវ៉ាក់សាំងចាំបាច់ដើម្បីអាច មានប្រសិទ្ធភាពក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃកូវីដ និងមេរោគថ្មីអូមីក្រុងផងដែរ។

លោក Ursula von de Leyen ប្រធានសហភាពអ៊ឺរ៉ុបបាននិយាយថា វ៉ាក់សាំងជាច្រើននៅតែមានសារៈសំខាន់និងមានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគថ្មីដែលកំពុងផ្ទុះការឆ្លងចុងក្រោយនេះ។ មកដល់ពេលនេះ អូមីក្រុងបានឆ្លងរីករាលដាល ទៅដល់បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ជាច្រើនមកហើយហើយជាលទ្ធផលប្រទេសទាំងនោះ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរ មកពីប្រទេសជាច្រើនផងដែរចាប់តាំងតែពីដើមខែ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ អង្គការសុខភាពពិភពលោកឬ WHO បានធ្វើការសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ថា ទំហំនៃការរីករាលដាលមេរោគថ្មីអូមីក្រុង មកដល់ពេលនេះកំពុងស្ថិតនៅក្នុងកម្រិត មួយនៅស្រាលនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

WHO បានហៅថាអូមីក្រុងគឺ ជាក្តីកង្វល់ដ៏ធំមួយប៉ុន្តែយោងតាមការរីករាលដាល ចុងក្រោយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បុង យើងនឹងមិនអាចធ្វើការវិភាគច្បាស់នៅ ឡើយអំពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ប្រឈមមុខទៅនឹងមេរោគថ្មី នេះក្នុងដំណាក់កាលនេះហើយត្រូវរងចាំជា ច្រើនថ្ងៃបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top
×