ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ ផ្ទុះគ្រាប់បែកទម្ងន់ ២៥០គីឡូ សល់ពីសម័យសង្គ្រាមលោកលើកទី២ កណ្តាលទីក្រុង Munich

បរទេស៖ ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលការងារសំណង់នៅខាងក្រៅស្ថានីយ។ ប៉ូលីសបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅកន្លែងសាងសង់របស់ប្រតិបត្តិករផ្លូវដែក Deutsche Bahn នៅស្ពាន Donnersberger ក្នុងទីក្រុង Munich ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានបន្ថែមថា មនុស្ស៣នាក់បានរងរបួសនៅក្រោយហេតុការណ៍ផ្ទុះនោះ។ ចរាចរណ៍របស់រថភ្លើងត្រូវបានផ្អាកនៅពេលទៅជិតស្ថានីយកណ្តាលក្នុងទីក្រុង Munich ។

ប៉ូលិសបានបញ្ជាក់ថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់បែកដែលទម្លាក់ពីលើអាកាសហើយមិនទាន់ផ្ទុះកាលពីសង្គ្រាមលោកលើកទី២។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Joachim Herrmann ត្រូវបានសារព័ត៌មាន Daily Mail ស្រង់សម្តីថា “ក្នុងអំឡុងពេលខួងដី ក៏មានការប៉ះទង្គិចជាមួយនឹងគ្រាប់បែកទម្ងន់ ២៥០គីឡូក្រាម ដែលសល់ពីសម័យសង្គ្រាមលោកលើកទីពីរតែម្តង។

ផ្ទាំងពាណិជ្ជកម្ម

កំទេចកំទីរបស់គ្រាប់បែកបានហោះរាប់រយម៉ែត្រ ហើយ តំបន់ទាំងមូលកំពុងត្រូវបានស៊ើបអង្កេត៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×